បច្ចេកវិទ្យាទំនើបក្នុងការផលិតសសរគ្រឹះ

បច្ចេកវិទ្យាទំនើប ក្នុងការផលិតសសរគ្រឹះ

រោងចក្រផលិតសសររបស់ក្រុមហ៊ុន បូសខន ត្រូវបានបំពាក់ដោយ “បច្ចេកវិទ្យាផលិតសសរគ្រឹះមូលស្វ័យប្រវត្តិ” ដ៏ជឿនលឿនដែលមានសមត្ថភាពផលិតសសរគ្រឹះមូល PHC បានប្រវែង 80,000 ម៉ែត្រក្នុងមួយខែ ។​ សសរគ្រឹះដែលផលិតបាន មានច្រើនប្រភេទផ្សេងៗគ្នា តម្រូវតាមទំហំផ្សេងៗគ្នា មានចាប់ពីអង្កត់ផ្ចិត 300 មីលីម៉ែត្រ ដល់ 600 មីលីម៉ែត្រដោយមានប្រវែងស្តង់ដារចាប់ពី 6 ម៉ែត្រដល់ 15 ម៉ែត្រក្នុងមួយដើម ។
រោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុន BOSCON ត្រូវបានបំពាក់ដោយគ្រឿងចក្រទំនើបបំផុតដែលមាននៅលើទៅផ្សារ ៖

  • ម៉ាស៊ីនកាត់សរសៃដែក
  • ម៉ាស៊ីនកម្ដៅសីតុណ្ហភាពមធ្យម
  • ម៉ាស៊ីនហូតខ្សែក្នុងសីតុណ្ហភាពត្រជាក់
  • ម៉ាស៊ីនក្រឡុកបេតុងស្វ័យប្រវត្តិ
  • ម៉ាស៊ីនបង្វិលពុម្ពដើម្បីបង្កាប់បេតុង
  • ម៉ាស៊ីនផ្សារឆ្អឹងសសរគ្រឹះ
  • ម៉ាស៊ីនចំហុយបេតុង
  • ឧបករណ៍ពិសោធន៍ទំនើបៗ

ម៉ាស៊ីនស្វ័យប្រវត្តិ ក្នុងការផលិតសសរគ្រឹះមូល

PC Auto Cutting Machine

Automatic Cage Welding Machine

Spinning Machine

Full Automation Concrete Batching

ឧបករណ៍ទំនើបៗក្នុងផ្នែកពិសោធន៍

Compressive Strength Testing

Steel Testing

Compression Mortar Strength Machine

Bending Test Mortar Machine

Numerical Control Standard Cement Conservation Box

Cement Mortar Mixer

Cement Vibration

Cement Pasts Mixer

Vicat Apparatus( Setting time of cement)

Rock Testing Machine

Sand Testing Equipment

Admixture Testing Equipment

ការត្រួតពិនិត្យ គុណភាព

ការត្រួតពិនិត្យតាមដានគុណភាពវត្ថុធាតុដើម និងផលិតផលសម្រេចគឺជាផ្នែកដ៏សំខាន់បំផុតសម្រាប់ដំណើរការផលិតកម្មរបស់យើង។ យើងធ្វើការវិភាគ និងធ្វើតេស្តយ៉ាងទៀងទាត់ ដើម្បីធានាបាននូវគុណភាព ភាពធន់យូរអង្វែងរបស់សសរគ្រឹះមូល ។

ក្នុងចំណោមការធ្វើតេស្តជាច្រើនដែលត្រូវបានធ្វើឡើងរួមមាន ៖

  • ធ្វើតេស្តកម្លាំងសង្កត់របស់បេតុង
  • ការពិនិត្យទ្រង់ទ្រាយសសរគ្រឹះដែលផលិតរួច
  • ធ្វើតេស្តកំហាប់ទឹករបស់បេតុង (SLUMP TEST)
  • វិភាគ និងដាក់ចំណាត់ថ្នាក់របស់ប្រភេទដីនៅការដ្ឋាន
  • ពិនិត្យគ្រោងឆ្អឹងសសរមូលយ៉ាងហ្មត់ចត់ ដើម្បីគ្រប់គ្រងគុណភាពសសៃដែក គម្លាតសសៃដែក និងកម្ពស់ដែកកង