បច្ចេកវិទ្យាទំនើប ក្នុងការផលិតសសរគ្រឹះ
រោងចក្រផលិតសសររបស់ក្រុមហ៊ុន បូសខន ត្រូវបានបំពាក់ដោយ “បច្ចេកវិទ្យាផលិតសសរគ្រឹះមូលស្វ័យប្រវត្តិ” ដ៏ជឿនលឿនដែលមានសមត្ថភាពផលិតសសរគ្រឹះមូល PHC បានប្រវែង 80,000 ម៉ែត្រក្នុងមួយខែ ។ សសរគ្រឹះដែលផលិតបាន មានច្រើនប្រភេទផ្សេងៗគ្នា តម្រូវតាមទំហំផ្សេងៗគ្នា មានចាប់ពីអង្កត់ផ្ចិត 300 មីលីម៉ែត្រ ដល់ 600 មីលីម៉ែត្រដោយមានប្រវែងស្តង់ដារចាប់ពី 6 ម៉ែត្រដល់ 15 ម៉ែត្រក្នុងមួយដើម ។
រោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុន BOSCON ត្រូវបានបំពាក់ដោយគ្រឿងចក្រទំនើបបំផុតដែលមាននៅលើទៅផ្សារ ៖
- ម៉ាស៊ីនកាត់សរសៃដែក
- ម៉ាស៊ីនកម្ដៅសីតុណ្ហភាពមធ្យម
- ម៉ាស៊ីនហូតខ្សែក្នុងសីតុណ្ហភាពត្រជាក់
- ម៉ាស៊ីនក្រឡុកបេតុងស្វ័យប្រវត្តិ
- ម៉ាស៊ីនបង្វិលពុម្ពដើម្បីបង្កាប់បេតុង
- ម៉ាស៊ីនផ្សារឆ្អឹងសសរគ្រឹះ
- ម៉ាស៊ីនចំហុយបេតុង
- ឧបករណ៍ពិសោធន៍ទំនើបៗ
ម៉ាស៊ីនស្វ័យប្រវត្តិ ក្នុងការផលិតសសរគ្រឹះមូល
ឧបករណ៍ទំនើបៗក្នុងផ្នែកពិសោធន៍
ការត្រួតពិនិត្យ គុណភាព
ការត្រួតពិនិត្យតាមដានគុណភាពវត្ថុធាតុដើម និងផលិតផលសម្រេចគឺជាផ្នែកដ៏សំខាន់បំផុតសម្រាប់ដំណើរការផលិតកម្មរបស់យើង។ យើងធ្វើការវិភាគ និងធ្វើតេស្តយ៉ាងទៀងទាត់ ដើម្បីធានាបាននូវគុណភាព ភាពធន់យូរអង្វែងរបស់សសរគ្រឹះមូល ។
ក្នុងចំណោមការធ្វើតេស្តជាច្រើនដែលត្រូវបានធ្វើឡើងរួមមាន ៖
- ធ្វើតេស្តកម្លាំងសង្កត់របស់បេតុង
- ការពិនិត្យទ្រង់ទ្រាយសសរគ្រឹះដែលផលិតរួច
- ធ្វើតេស្តកំហាប់ទឹករបស់បេតុង (SLUMP TEST)
- វិភាគ និងដាក់ចំណាត់ថ្នាក់របស់ប្រភេទដីនៅការដ្ឋាន
- ពិនិត្យគ្រោងឆ្អឹងសសរមូលយ៉ាងហ្មត់ចត់ ដើម្បីគ្រប់គ្រងគុណភាពសសៃដែក គម្លាតសសៃដែក និងកម្ពស់ដែកកង