អំពីយើង

អំពី ក្រុមហុ៊ន

ក្រុមហ៊ុន បូសខនអុិនវេសមុិន&ត្រេឌីងឯ.ក គឺជាសហគ្រាសវិស្វកម្មពហុវិស័យមួយ ដល់បានបង្កើតឡើងនៅឆ្នាំ ២០១៦។ នវានុវត្តន៍បច្ចេកទេស គុណភាពការងារ និងបទពិសោធន៍គឺជាចំណុចខ្លាំងរបស់កុ្រមហ៊ុន។ កុ្រមហ៊ុនបូសខន ប្រើប្រាស់បច្ចេកទេសវិស្វកម្មចុងក្រោយបំផុត និងគោរពតាមបទដ្ឋានគុណភាព និងសុវត្ថិភាពខ្ពស់។ កុ្រមហ៊ុនបូសខន មានគោលដៅរក្សានូវគុណភាព និងប្រសិទ្ធភាពខ្ពស់របស់យើង ដែលមានដៃគូរប្រជែងក្នុងសុ្រក​ តិចតួចបំផុតដែលអាចធ្វើបាន។

យើងមានគោលដៅរួមចំណែកផ្តល់ជូននូវផលិតផលពិសេស និងសេវាកម្មទំនើបបំផុតជាប្រយោជន៍ដល់សង្គមជាតិ។ យើងតែងតែស្តាប់ ស្វែងយល់ និងបឹ្រងប្រែងបំពេញតាមតមូ្រវការរបស់អតិថិជន។ ជាលទ្ធផលយើងទទួលបានការគាំទ្រតាមរយៈគុណភាព និងការផ្តល់ជូនអត្ថប្រយោជន៍ដ៏ពិតប្រាកដសម្រាប់អតិថិជន។

យើងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួន​ ឲ្យក្លាយជាកុ្រមហ៊ុនឈានមុខគេក្នុងវិស័យវិស្វកម្ម និងសំណង់ក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវផលិតផលដ៏មានគុណភាព សុវត្ថិភាព និងរហ័សទាន់ពេលវេលា ដើម្បីបំពញតាមបទដ្ឋានបច្ចេកទេស និងកាលកំណត់របស់អតិថិជន ។

  • លើកកម្ពស់នវានុវត្តន៍ថ្មីៗ
  • ស្វែងរកឧត្តមភាពសម្រាប់រាល់ទិដ្ឋភាពការងាររបស់យើង
  • បង្កើតតម្លៃសម្រាប់អតិថិជនរបស់យើង
  • ប្រសិទ្ធភាព
  • ការអភិវឌ្ឍសមត្ថភាពបុគ្គលិក
  • ការសហការជាកុ្រម
  • នវានុវត្តន៍បច្ចេកទេស
0
+
Business Year
0
+
Satisfied Clients
0
+
Successful Cases
0
+
Pro Consultant

សារពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន

ការផ្តោតលើភាពឆ្នៃប្រឌិត និង គុណភាពនៃផលិតផល ដោយការ​ផ្ចិតផ្ចង់គ្រប់ដំណាក់កាលនៃការផលិត ចាប់តាំងពីដំណាក់កាលដំបូងនៃការជើ្រសរើសប្រើប្រាស់វត្ថុធាតុដើម ការបំពាក់នូវគ្រឿងចក្រទំនើបៗ ប្រព័ន្ធតួ្រតពិនិត្យគុណភាពដ៏ហ្មត់ចត់គឺជាការប្តេជ្ញាចិត្តរបស់យើង ដើម្បីផលិតបាននូវផលិតផល ដែលល្អបំផុត មានលក្ខណះស្តង់ដារអន្តរជាតិ ដែលឆ្លើយតបនឹងតំរូវការនិងផ្តល់ប្រយោជន៍ជាអតិបរិមា ដល់អតិថិជន ។

ការមានប្រព័ន្ធគ្រប់គ្រងអាជីវកម្មស្តង់ដារ ធនធានរឹងមាំ កុ្រមការងារជំនាញប្រកបដោយឆន្ទះ និង មានក្តីសុបិន្តរួមតែមួយ យើងជឿជាក់ថាយើងនឹងឈានមុខនៅលើទីផ្សារក្នុងប្រទេស ក្នុងការជួយជ្រោមជ្រែង ការអភិវឌ្ឍវិស័យ សំណង់ និង លើកស្ទួយនូវផលិតផលជាតិ ដែលកើតចេញពីបេះដូង និងទេពកោសល្យរួមគ្នា​របស់កូនខ្មែរ និង អន្តរជាតិ ។

ក្រុមការងាររបស់យើង

កុ្រមការងារយើងគឺជាកុ្រមការងារជំនាញ ដែលមានទាំងអ្នកជំនាញការជាតិ និង អន្តរជាតិ ដែល ប្តេជ្ញាចិត្តរួមគ្នា ធ្វើការងារអោយបានល្អបំផុត ។ កុ្រមការងារយើងរួមដំណើរជាមួយគ្នា ប្រកបដោយ ភាពជឿជាក់ ស្មោះត្រង់ ក្តីសលាញ់ សីលធ៌មល្អ គុណធ៌ម វិជ្ជាជីវៈជំនាញ និង ស្មារតីកុ្រម ដើម្បីសំរេចគោលដៅ ភាពរុងរឿង និង បន្សល់ទុកនូវកេរ្តិ៍ដំណែលជាស្នារដៃ ។

យើងជឿជាក់ថាធនធានមនុស្សគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់កុ្រមហ៊ុន។ កុ្រមការងាររបស់ បូសខន រីកលូតលាស់ទៅមុខបាន តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍តឹ្រមតូ្រវ ការសហការជាកុ្រម និងការគោរពឲ្យតម្លៃ លើសមត្ថភាពរបស់បុគ្គលម្នាក់ៗ។

យើងព្យាយាមជានិច្ចក្នុងការបង្កើតឲ្យមានបរិយាកាសការងារដែលមានភាពស្និទ្ធស្នាល និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីឲ្យបុគ្គលិកគ្រប់រូបអាចបញ្ចេញសមត្ថភាព និងអភិវឌ្ឃខ្លួនឯងបន្ថែមទៀត។

ដើម្បីធានាបាននូវលទ្ធផលគួរជាទីគាប់ចិត្តសម្រាប់អតិថិជន និងផ្តល់ប្រយោជន៍សម្រាប់សង្គមជាតិ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យាទំនើបថ្មីៗ និងមានប្រសិទ្ធភាពខ្ពស់។

ហេតុអ្វីត្រូវជ្រើសរើសយើង

ការប្រគល់គម្រោងទាន់ពេលវេលា

បាវចនារបស់យើងគឺ “ទាន់ពេលវេលា គ្រប់ពេលវេលា” ។ គ្រឿងម៉ាស៊ីនទំនើប និងការគ្រប់គ្រងផលិតកម្មដ៏យកចិត្តទុកដាក់ខ្ពស់ អាចឲ្យយើងសម្រេច គោលដៅនេះបាន។

រចនាសម្ព័ន្ធផលិតកម្មជឿនលឿនទាន់សម័យ

រោងចក្ររបស់បូសខន ត្រូវបានបំពាក់ដោយខ្សែសង្វាក់ផលិតកម្មដែកស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផលិតសសរគ្រឹះស្វ័យប្រវត្តិ ដែលមានសមត្ថភាពផលិតសសរគ្រឹះមូលប្រវែង 80000 ម៉ែត្រក្នុងមួយខែ។

សេវាកម្មក្រោយពេលលក់

ក្រុមហ៊ុនបូសខន ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃសេវាកម្មក្រោយពេលលក់។ យើងនៅតែបន្តពិនិត្យ និងតាមដានពីស្ថានភាពរបស់គម្រោងនីមួយៗ ហើយត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយបញ្ហារបស់អតិថិជន។

វត្ថុធាតុដើមដែលមានគុណភាពខ្ពស់

បូសខន ប្រើប្រាស់វត្ថុដើមដែលមានគុណភាពខ្ពស់ ដើម្បីធានាបាននូវភាពឋិតថេរ យូរអង្វែង និងបង្កើនតម្លៃសោភណភាពនៃការងារដែលត្រូវបានអនុវត្ត។

ការសម្របតាមតម្រូវការផ្សេងៗគ្នារបស់អតិថិជន

យើងមានភាពបត់បែនខ្ពស់ដើម្បីឆ្លើយតបតាមតម្រូវការផ្សេងៗគ្នារបស់អតិថិជននីមួយៗ។ បុគ្គលិកដ៍មានវិជ្ជាជីវៈ សម្ភារដ៏ទំនើប បច្ចេកវិទ្យាជឿនលឿន និង បទពិសោធន៍ដ៏ច្បាស់លាស់ អាចឲ្យយើងសម្រេចតម្រោងគ្រប់ប្រភេទ និង ដោះស្រាយរាល់បញ្ហាប្រឈមផ្នែកបច្ចេកទេសទាំងអស់ ទោះបីភារកិច្ចលំបាក កម្រិតណាក៏ដោយ។

អ្នកឯកទេសដែលមានបទពិសោធន៍ខ្ពស់

អ្នកឯកទេសរបស់យើងមានបទពិសោធន៍ច្រើនជាង១០ឆ្នាំក្នុងគម្រោងសំណង់ធំៗទាំងក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសចិន។ អ្នកឯកទេស របស់បូសខន មានកម្រិតចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដោះស្រាយ បញ្ហាប្រឈមផ្នែកបចេ្ចកទេសគ្រប់ប្រភេទ ដើម្បីបំពេញតាមតម្រូវការ និងលក្ខខណ្ឌកំហិតរបស់អតិថិជន។

Our Partner

Zaman

Western W.U

Urbanland

The Flora

The Bridge

The Bhumi Emerald

SOM

Sino Great Wall

Sin Huot Investment

Sato Kogyo

Sandalwood

Orkide Villa

NW

National Bank of Cambodia

Ministry of land management, Urban planning

Ly Chhuong

Lay Green

Khmer Brewery

ISI

Hope

Heng Asia

EDC

D.I.Riviera

Chip Mong Retail

CEEC

Camhomes

Borey Peng Huoth

Borey Vimean Phnom Penh

Aeon Mall Phnom Penh

Chip Mong Land

Borey 999

Highland